សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្ស សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា


ល្ងាចថ្ងៃអង្គារ៍ ៤រោជ ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ២០២២
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារ ចុះជូយរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សសង្កាត់ បឹងព្រលិត ខណ្ឌ ៧មករា រាជធានីភ្នំពេញ … ។
មានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសង្កាត់ ដែលជា សមាជិក សមាជិកាគណបក្ស នាឱកាសនោះ សម្តេច បានជំរាបសួរសុខទុក្ខ អំពីស្ថានភាព ការងារ និង ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនជាមន្ត្រី ជាកងម្លាំង ជាសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្តេចប្រធានក្រុមការងារ បានសម្តែងការកោតសរសើរលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះមន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុកស្មាញនៅក្នុងភូមិសាស្រ្តសង្កាត់ ហើយបានយកចិត្តទុកដាក់ចំពោះការ ងារបំរើសេវាសាធារណៈជូនប្រជាជន និងបំពេញការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានបានល្អ ប្រកបដោយសុខសុវត្ថិភាព រួមទាំងការងារគ្រប់គ្រងអនាម័យ បរិស្ថានផងដែរ ដែលជាកត្តានាំមកនូវជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ថ្មីៗនេះ កន្លងមកនេះ។
មុនបញ្ចប់សម្តេចបានក្រើនរំលឹកឲ្យបងប្អូនយកចិត្តទុកដាក់បន្តអនុវត្តការងារតាមតួនាទីភារកិច្ច …. ក៏ដូចជាការងារបំរើសេវ៉ាសាធារណៈឲ្យកាន់តែល្អ យកចិត្តទុកដាក់បន្ថែមលើការងាររក្សាការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋសូមរួមសាមគ្គីប្រមូលផ្តុំកម្លាំង វិធានការ និងមធ្យោបាយសរុបដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ ដែលបានដាក់ចេញរួចហើយ និងក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីបង្កើតប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាឆ្នាំ២០២៣ និងការបោះឆ្នោតផ្សេងៗទៀត ក្នុងឆ្នាំ២០២៤ ខាងមុខ…។