ក្រសួងការងារ បង្ហាញលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី២


(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួនជាលើកទី២ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣។

ក្រោយការប្រជុំផ្ទៃក្នុងភាគីរបស់ខ្លួនចំនួន២លើក ភាគីទាំងពីរបានលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំអំពីសំណើរបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំនេះ ភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោជកមានចម្ងល់ផងដែរ។

អង្គប្រជុំបានឯកភាពគ្នា កំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង២៖៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២៕