ឯកឧត្តមសាយ សំអាល់ លើកទឹកចិត្តការស្រាវជ្រាវពីធនធានធម្មជាតិ


ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងផ្តល់ជំនួយផ្នែកថវិកាសម្រាប់ការសិក្សាស្រាវជ្រាវស្តីពីប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេរសាបនៃព្រះរាជាណាចក្រកម្ពុជា។
នេះគឺជាការថ្លែងរបស់ឯកឧត្តមសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបានបានធ្វើជាអធិបតីភាពក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីប្រព័ន្ធអេកូឡូស៊ីចរន្តទឹកជំនន់នៅខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកក្កដា។
ឯកឧត្តមបានលើកឡើងថា៖ “ការសិក្សាស្រាវជ្រាវ គឺជាផ្នែកសំខាន់បំផុតដែលនឹងផ្តល់ជាទស្សនៈទានដល់ការធ្វើគោលនយោបាយដើម្បីការពារ និងថែរក្សាធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា”។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ឯកសារស្តីពីធនធានធម្មជាតិនៅកម្ពុជានៅមានកម្រិតដែលចាំបាច់ត្រូវតែមានការសិក្សាបន្ថែមដើម្បីជាឃ្លាំងនៃចំណេះដឹង និងជាទុនសម្រាប់ការសិក្សាស្រាវជា្រវរបស់អ្នកសិក្សាជំនាន់ក្រោយ៕