ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨នាក់ និងជាសះស្បើយ ១០នាក់


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន៨នាក់ និងជាសះស្បើយ១០នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៦៨៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៥៤២នាក់ ស្លាប់សរុបចំនួន ៣,០៥៦នាក់៕