គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើសេចក្តីព្រាងគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០


គណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុងហើយ លើសេចក្តីព្រាងគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។ ការអនុម័តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋា ភិបាល បានឱ្យដឹងថា សេចក្ដីព្រាងចុងក្រោយគោលនយោបាយនេះ ជាសមិទ្ធិផលថ្មីមួយទៀត ក្នុងក្របខណ្ឌគោល នយោបាយជាតិ ដើម្បីជំរុញកំណើនវិស័យសកសិកម្ម តាមរយៈការបង្កើន ផលិតភាពពិពិធកម្ម និងការធ្វើពាណិជ្ជូបនីយកម្ម ប្រកបដោយភាពប្រកួតប្រជែង បរិយាប័ន្ន ដែលផ្តល់នូវផលិតផល មានគុណភាពខ្ពស់ មានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយ ត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីកសិកម្ម ទឹក ធនធានព្រៃឈើ និងជលផល ប្រកបដោយ និរន្តរភាព។

លោកបន្តថា នៅក្នុងកិច្ចដំណើរការ នៃការរៀបចំគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យ កសិ កម្មនេះ ក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ជាច្រើនលើកជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គភាពជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលកិច្ចប្រជុំទាំងអស់នោះ ភាគច្រើន គឺជាការប្រជុំតាម ប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Virtual Meeting) ដោយស្ថានភាពនាពេលនោះ បាននិង ប្រឈមទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ បន្ទាប់ពីទទួលបានមិតយោបល់ និងធាតុ ចូលសំខាន់ៗពីកិច្ចប្រជុំខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានពិនិត្យ ឡើងវិញ និងបានរៀបចំបញ្ចូលធាតុចូលទាំង អស់នោះទៅក្នុងសេចក្តីព្រាងចុងក្រោយ នៃ គោលនយោបាយជាតិនេះ និងបានដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាថ្មីម្តងទៀតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ចែកចេញជា ១០ផ្នែករួមមាន៖ (១) ការវិភាគស្ថានភាពកសិកម្ម, (២) ចក្ខុវិស័យ, (៣) គោលបំណង, (៤)គោលដៅ, (៥) យុទ្ធសាស្រ្ត និងសកម្មភាពសម្រាប់អនុវត្ត, (៦)យន្តការសម្រាប់អនុវត្ត គោលនយោបាយ, (៧) ធនធានហិរញ្ញ វត្ថុ, (៨) ការពិនិត្យតាមដាន និងវាយតម្លៃ, (៩) ការគ្រប់គ្រងហានិភ័យ និង(១០) ជាសេចក្តី សន្និដ្ឋាន។

ឯកសារគោលនយោបាយនេះ ក៏មានភ្ជាប់ជាតារាងឧបសម្ព័ន្ធចំនួន២ ដែលបង្ហាញអំពីសូចនា ករគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ និងម៉ាទ្រីស ស្ដីពីវិធានការ គោលនយោបាយជាតិនេះ ពិតជាមានសារៈសំខាន់បំផុតសម្រាប់ចង្អុលបង្ហាញផ្លូវឱ្យគ្រប់តួអង្គ ពាក់ព័ន្ធទាំងអស់ដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីសម្រេចបាននូវចក្ខុវិស័យ «ប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការ ប្រែប្រួលអាការសធាត និងនិរន្តរភាព ដែលនឹងធ្វើឱ្យកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុល ភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា» ស្របតាមគោលដៅគោលនយោបាយ ឆ្ពោះ ទៅរក៖ (១) ការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មខែ្សច្រវាក់តម្លៃកសិកម្ម (២) បង្កើនការវិនិ យោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម (៣)ជំរុញកំណើនប្រកបដោយចីរភាព និងការ បង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង(៤)ការកែទម្រង់ស្ថាប័ន និងបញ្ហាអន្តរ វិស័យ៕