សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ មិនមែនដោយសាររដ្ឋអស់ថវិកានោះទេ


ថ្ងៃទី១០ គឺយើងចាប់ផ្តើមប្រជុំអាស៊ានតែម្តង។ ដូច្នេះនេះហើយជាមូលហេតុធំនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនៅឆ្នាំនេះ»

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «យើងមិនខ្វះលុយសម្រាប់ដោះស្រាយបញ្ហាត្រឹមបុណ្យអុំទូកនោះទេ ព្រោះក្នុងមួយខែយើងបានបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារ ដើម្បីជួយដល់ប្រជាជនក្រីក្ររបស់យើង។ យើងផ្តល់អាទិភាពសម្រាប់ប្រជាជនក្រីក្រ ហើយយើងក៏មិនខ្វះលុយត្រឹមតែព្រះរាជពិធីបុណ្យអុំទូក ដែលចាយត្រឹមតែ៤ ទៅ៥លានដុល្លារប៉ុណ្ណោះ។ នេះមិនមែនជាមូលហេតុពិតប្រាកដនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនោះទេ។ ប៉ុន្តែយើងគោរពចំពោះអ្នកវាយតម្លៃខុស យើងសូមកោតសរសើរចំពោះអ្នកវាយតម្លៃខុសបែបនេះ ដែលពួកគេនៅតែជាអ្នកបរាជ័យមួយជីវិត»

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនឹងមានការយោគយល់។ក្នុងសារសំឡេងដដែលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនជនរួមជាតិដែរថា បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាហើយនោះ ក្នុងឋានៈជាប្រធានអាស៊ាន សម្តេចនឹងត្រូវអញ្ជើញទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី ចូលរួមកិច្ចប្រជុំG20។ បន្ទាប់មកអញ្ជើញទៅក្រុងបាងកក ប្រទេសថៃ ចូលរួមកិច្ចប្រជុំ APEC។