សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទទួលសារតាំងពី ឯកឧត្តម Uladzimir Baravikou ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋ បេឡារុស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា


ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៩:០០ នៅវិមានរដ្ឋចំការមន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម Uladzimir Baravikou ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋ បេឡារុស(Republic of Belarus) ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជូនសារតាំង និងសម្តែងការគួរសម ។