ឯកឧត្តម ពិន ពិសិដ្ឋ អនុប្រធានក្រុមការងារចុះជួយស្រុកបាណន់ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥


នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម ពិន ពិសិដ្ឋ អនុប្រធានក្រុមការងារចុះជួយស្រុកបាណន់ និងជាប្រធានក្រុមការងារចុះជួយឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តស្វាយប្រគាប ក្នុងភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ឯកឧត្តម ក៏បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យវេរប្រគេនជូនព្រះសង្ឃ និងបានរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង ០៧ សន្តាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានចែកថវិកាដល់លោកតាលោកយាយចំណុះជើងវត្ត ដោយសទ្ធាជ្រះថ្លាបំផុត នៅទីអារាមមួយនេះផងដែរ ៕