សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី៤៩


ឥណ្ឌូនេស៊ី ៖ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមក្នុង សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី៤៩ (49th SEAMEO Council Conference) និងកិច្ចសន្ទនាយុទ្ធសាស្ត្រសម្រាប់រដ្ឋមន្ត្រីអប់រំលើកទី៣ (3rd Strategic Dialogue for Education Minister) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
សន្និសីទអប់រំអប់រំនេះបានផ្ដល់ឱកាសឱ្យកម្ពុជាបានបង្ហាញពីវឌ្ឍនភាពវិស័យអប់រំជាតិ ផែនការកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្រៅតំបន់ និងវិស័យអាទិភាពទាំង៧របស់SEAMEO។ ក្នុងសន្និសីទនេះដែរឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន ឯកឧត្ដមបណ្ឌិត Muhadjir Effendy រដ្ឋមន្ត្រីអប់រំ និងវប្បធម៌ នៃប្រទេសឥណ្ឌូនេស៊ី និងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្ដីអប់រំអាស៊ីអាគ្នេយ៏ រួមជាឯកឧត្ដមបណ្ឌិតGatot Hari Priowirjantoប្រធានលេខាធិការដ្ឋាន SEAMEO បានចុះហត្ថលេខាទទួលស្គាល់ការបង្កើតមជ្ឈមណ្ឌល SEAMEO TED របស់កម្ពុជា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ព្រមទាំងមានការចូលរួមទទួលស្គាល់និងបានធ្វើជាសាក្សី រដ្ឋមន្ត្រីអប់រំមកពីប្រទេសប្រុយណេដារូសាឡាម ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ ទីម័រខាងកើត វៀតណាម និងដៃគូអភិវឌ្ឍអន្តរជាតិជាច្រើនទៀត។