នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ខកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រពន្ធ័ធារាសាស្រ្ត (O&M) ឆ្នាំ ២០១៧ ចំនួន ០៧ ប្រព័ន្ធ ក្នុងខេត្តឧត្តរមានជ័យ រួមមាន ៖
១. ប្រព័ន្ធធារាសាស្រ្ត ចុងកាល់ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់
២. ប្រព័ន្ធធារាសាស្រ្ត តាអែន ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់
៣. ប្រព័ន្ធធារាសាស្រ្ត កណ្ដែក ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង
៤. ប្រព័ន្ធធារាសាស្រ្ត រហាលសឹង្ហ ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល
៥. ប្រព័ន្ធធារាសាស្រ្តបេង ស្ថិតនៅឃុំបេង ស្រុកបន្ទាយអំពិល
៦. ប្រព័ន្ធធារាសាស្ត្រ ០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
៧. ប្រព័ន្ធធារាសាស្រ្ត ទំនប់ដាច់ ស្ថិតនៅឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ។
មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រពន្ធ័ធារាសាស្រ្ត ក្នុងខេត្តឧត្តរមានជ័យ
