ឯកឧត្តម ម៉ៅ ធនិន បានបន្តទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកថាប្រជាពលរដ្ឋទូទាំងខេត្ត គឺជាក្រុមគ្រួសាររបស់ឯកឧត្តម រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ឯកឧត្តម ហើយបងប្អូនអាចខលមកបាន ២៤ម៉ោង លើ២៤ម៉ោង។

ជាក់ស្តែង នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ម៉ៅ ធនិន បានបន្តទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វល់ ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅមុនក៏ដូចជាក្រោយម៉ោងការងាររដ្ឋបាល ក្នុងគោលបំណងដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ មានភាពសុខដុមរមនាឡើង និងគ្មានការភ័យខ្លាច។

គួរបញ្ជាក់ថា លេខទូរស័ព្ទទាំង២ប្រព័ន្ធរបស់ឯកឧត្តមអភិបាលខេត្ត
ត្រូវបានប្រជាពលរដ្ឋដឹងស្ទើរទូទាំងខេត្ត ហើយរាល់ទុក្ខលំបាកដែលដោះស្រាយមិនបាន ប្រជាពលរដ្ឋតែងតែងទូរស័ព្ទមកឯកឧត្តមផ្ទាល់ ដើម្បីរួមសុខរួមទុក្ខ និងរួមគ្នារកដំណោះស្រាយឲ្យទាន់ពេលវេលា ក្នុងនាមជាក្រុមគ្រួសារតែមួយ៕