ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អញ្ជើញ ជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហម មួយខ្សែ


ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ព្រឹកថ្ងែទី២៦ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាប បានអញ្ជើញ ជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហម មួយខ្សែដែលមានទទឹង ៨ម៉ែត្រ និងមានប្រវែង ១២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ចំនុចរហាលព្រួល ស្ថិតក្នុងភូមិរំជ័យច្រុះ ឃុំល្វែងឬស្សី ស្រុកជីក្រែង ដើម្បីអោយបងប្អូនងាយស្រួលក្នុងការធ្វើរដំណើរប្រកបរបរផ្សេងៗ ជាមួយគ្នានោះផងដែរឯកឧត្តម បានផ្ដល់អាគារសិក្សា ១ ខ្នង ក្នុងភូមិនោះសម្រាប់សាលាបឋមសិក្សាដើម្បីជួយសម្រួលដល់ក្មួយៗក្នុងការធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។