ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី


នៅព្រឹក ថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី នៅវិមានសន្តិភាព។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

២៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

៣៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២៣-២០២៥។

៤៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

៤.១៖ ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មនៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា ៣ស្ទួន។

៤.២៖ ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ។

៤.៣៖ ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ៕