ឯកឧត្តម សួស គង់ អញ្ជើញបើកវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា


នៅក្នុងបរិវេណវត្តសិរីរតនារាមស្ថិតក្នុងភូមិក្រាំងច្រេស ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែ កក្តដា ឆ្នាំ២០១៧ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកភ្នំស្រួច ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ជាអនុប្រធានក្រុមការងារ ព្រមទាំងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុកជាច្រើនរូបទៀត បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ២០៣ នាក់ ស្រី៥២នាក់ ដែលអញ្ជើញមកពី ៩ ភូមិ នៃឃុំគីរីវ័ន្តក្នុងកម្មវិធីវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។