ឯកឧត្តម ហ៊ុន ម៉ាណែត អបអរសាទរអង្ករកម្ពុជា ឈ្នះពានរង្វាន់ «អង្ករល្អដាច់គេ» លើពិភពលោក ប្រចាំឆ្នាំ២០២២


(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍​​ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តាមរយៈ Facebook ផ្លូវការបានបង្ហោះសារថា ចួលរួមអបអរសាទរដែលអង្ករកម្ពុជា ឈ្នះពានរង្វាន់ «អង្ករល្អដាច់គេ» លើពិភពលោក ប្រចាំឆ្នាំ២០២២។

តាមរយៈ Facebook ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អបអរសាទរកម្ពុជាឈ្នះពានរង្វាន់អង្ករល្អដាច់គេលើពិភពលោក ប្រចាំឆ្នាំ២០២២! ជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលអង្កររបស់កម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោក ប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២»

សូមជម្រាបថា នេះជាឆ្នាំទី៥ហើយ ដែលអង្កររបស់កម្ពុជា ទទួលបានជ័យលាភីអង្ករល្អជាងគេលើពិភពលោក ក្នុងនោះគឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២នេះទៀតដែរ៕