ក្មេងកំព្រាតាមមូលដ្ឋានចំនួន៥៥នាក់ បានទទួលកញ្ចប់អាហារគ្រឿងឧបភោគ បរិភោគ និងថវិកាឧបត្ថម្ភ ពីឯកឧត្តមវេជ្ជ.សុះ មុះសិន និងលោកជំទាវ


ថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន អនុប្រធានគណ:ចលនាសាសនិកឥស្លាម និងជាសមាជិកគណ:ចលនាយុវជន នៃចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភ ដល់កុមារកំព្រា ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២សរុបចំនួន ៥៥នាក់ និងផ្តល់អំណោយដល់បងប្អូន និងអាណាព្យាបាល មកពីខេត្តចំនួន០២ គឺ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ក្រោមគម្រោងឧបត្ថម្ភរបស់អង្គការ Hasene នៅប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាជ្ញាធរមូលដ្ឋាននិងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា ជាច្រើននាក់ផងដែរ ។

ឯកឧត្តមបានមានប្រសាសន៍ក្នុងពិធីនោះដែរ អង្គការ Hasene នៃប្រទេសអាល្លឺម៉ង់ បានសហការជាមួយ សមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា គឺមានចក្ចុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ រួមចំណែកលើកកម្ពស់សុខដុមជីវិតបុគ្គលគ្រួសារ និងសង្គមតាមរយៈការផ្ដល់ប្រាក់ចិញ្ចឹមតាម តាមផ្ទះសម្រាប់កុមារដើម្បីទទួលបានការសិក្សារ និងរស់នៅសមរម្យដើម្បីបានក្លាយខ្លួនជាទំពាំងស្នងឬស្សី សម្រាប់សហគមន៍ និងសង្គមជាតិក្នុងគោលបំណងជួយគាំពារកុមារដែលបានបាត់បង់ជំហរគ្រួសារ និងប្រភព ចំណូលគ្រួសារធ្វើឲ្យងារយរងគ្រោះ និងខ្វះភាពកក់ក្ដៅក្នុងគ្រួសារខ្វះលទ្ធភាពសិក្សារ និងអាហារូបត្ថម្ភជាដើម ។

អំណោយដែលបានផ្តល់ជូន រួមមាន ៖
-កុមារដែលមកទទួលថវិការមានចំនួន ៥៥នាក់ ដោយក្នុង ១នាក់ ទទួលបានថវិកាចំនួន ៨៤អឺរ៉ូ សរុបជាទឹកប្រាក់ ៤៦២០អឺរ៉ូ ស្មើនឹង ៤៤៩៧ដុល្លាអាមេរិក
-ក្រុមគ្រួសារក្មេងកំព្រា ចំនួន៤៥នាក់ បានទទួលសាច់គោ ម្នាក់ ២គីឡូក្រាម ព្រមទាំងអំណោយកញ្ចប់អាហារ ចំនួន៤៥ក្នុង ១នាក់ ទទួលបាន មី ១០កញ្ចប់ អង្ករ ១៥គីឡូក្រាម តែ ១កញ្ចប់ធំ ប្រេងឆា ២ដប ទឹកដោះគោ ៥កំប៉ុង និងមីឡូ ២កំប៉ុង ។