ថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិនតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាអនុប្រធានគណ:ចលនាសាសនិកឥស្លាម និងជាសមាជិកគណ:ចលនាយុវជន នៃចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខក្នុងពិធីសំណេះសំណាល និងផ្ដល់កញ្ចប់អាហារគ្រឿងបរិភោគឧបភោគ ជូនចាស់ជរា ស្រ្តីមេម៉ាយ និងប្រជាពលរដ្ឋខ្វះខាត ចំនួន២១០គ្រួសារ ដែលមកពីភូមិជ្រោយមេត្រីលើ ភូមិកោះរកា និងភូមិកណ្តាលស្រុកមុខកំពូល ខេត្តកណ្តាល ក្រោមគម្រោងកិច្ចសហការឧបត្ថម្ភពីអង្គការហាសាណះ នៅប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាជ្ញាធរដែនដី សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ សមាជិក សមាជិការយុវជន ស.ស.យ.ខេត្តកណ្តាល ផងដែរ ។
ឯកឧត្តម គណៈអធិបតី បានពាំនាំក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ ។
សូមបញ្ជាក់ថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋ និងចាស់ជរាចំនួន២១០ គ្រួសារ ដែល១គ្រួសារទទួលអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ១៥គីឡូក្រាម មី១០កញ្ចប់ ទឹកដោះគោ ០៥កំប៉ុង ប្រេងឆា០២ដប អំបិល និងមីឡូ០២កំប៉ុង ក្រោមការឧបត្ថម្ភពីអង្គការ ហាសាណះ នៃប្រទេសអាល្លឺម៉ង់ សហការជាមួយសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ៕