រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងសិស្សានុសិស្សដែលកំពុងសិក្សាបំប៉នថ្នាក់ទី១២ នៅវិទ្យាល័យចំនួន០៣ ស្ថិតក្នុងខ័ណ្ឌដង្កោ រួមមាន៖ វិទ្យាល័យទួលអំពិល វិទ្យាល័យព្រែកកំពឹស និងវិទ្យាល័យពងទឹក។
ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានប្រគល់ជូនដល់សិស្សានុសិស្សនូវសៀវភៅមេរៀនសង្ខេបដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ សីហា ២០១៧ ខាងមុខនេះ ដោយលើកទឹកចិត្តឲ្យពួកគាត់ខិតខំសិក្សា និងតាំងចិត្តប្រឡងឲ្យជាប់។ លើសពីនេះ លោកជំទាវ បានណែនាំនូវបទបញ្ញត្តិជាច្រើនទាក់ទងនឹងដំណើរការប្រឡងសំណេរ ដែលបេក្ខជនទាំងអស់ត្រូវប្រកាន់ខ្ជាប់ ហើយជាពិសេសស្នើឲ្យតាមដាននូវបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកជំទាវ គឹម សេដ្ឋានី អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងសិស្សានុសិស្សដែលកំពុងសិក្សាបំប៉នថ្នាក់ទី១២
