ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ធ្វើការបើកទ្វារទឹកទំនប់អាងជ្រោយចេក


នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៧ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានសហការជាមួយសហគមន៍កសិករប្រើប្រាស់ទឹក ធ្វើការបើកទ្វារទឹកទំនប់អាងជ្រោយចេក ដើម្បីបញ្ចូលទឹកជំនន់ទន្លេមេគង្គមកស្តុកទុក សម្រាប់បំរើឱ្យការងារបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនៅក្នុងឃុំទ្រាន ស្រុកកំពង់សៀម នាពេលខាងមុខ ។