ដំណើរការស្តារឡើងវិញព្រែកដើមគរ សម្រេចលទ្ធផលបានប្រមាណ ៦៥%ក្នុងស្រុកកោះធំ


គិតតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នេះ ដំណើរការស្តារឡើងវិញព្រែកដើមគរ សម្រេចលទ្ធផលបានប្រមាណ ៦៥% ហើយ ។
សូមជម្រាបថា ព្រែកដើមគរ ស្ថិតក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារឡើងវិញ ដើម្បីនាំទឹកពីទន្លេបាសាក់ ទៅបំរើឱ្យការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករប្រមាណ ៣៧៦ ហិកតា ។ ការស្តារព្រែកនេះ គឺមានប្រវែង ៤.២០០ ម៉ែត្រ ដោយមានបំពាក់នូវសំណង់សិល្បការ ចំនួន ០៧ កន្លែង និងជីកប្រឡាយរាងអក្សរ U ចំនួន ០១ កន្លែង ។ ទន្ទឹមនេះ ក្រសួង ក៏ធ្វើការសាងសង់នូវផ្លូវអមសងខាងព្រែកដោយក្រាលកំទេចថ្មផេះ ប្រវែង ២.២០០ ម៉ែត្រ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតំបន់នោះផងដែរ ៕