មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ផ្តល់ពូជដំឡូងបារាំង ជូនកសិករចំនួន ១២គ្រួសារ


នៅរសៀលថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានអញ្ជើញចែកពូជដំណាំដំឡូងបារាំង ដល់កសិករចំនួន ១២គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានពូជដំឡូងបារាំងចំនួន ១៥០០គ្រាប់ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលរងខេត្ត លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហភាពហព័ន្ធយុវជនកម្ពុជាខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។