កិច្ចប្រជុំលើកទី១៨ របស់ក្រុមប្រឹក្សាស្តង់ដារ ជាតិ នៅព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួង បានពីភាក្សាអនុម័តលើការងារបច្ចេកទេសរបស់ខ្លួនចំនួន ០៤ ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជា ។ ឆ្លងកាត់ការពិភាក្សា និងកែសម្រួលពាក្យពេជន៍ ខ្លឹមសារយ៉ាងផុលផុសរួចមក អង្គប្រជុំបានសម្រេចអនុម័តលើការងារបច្ចេកទេសចំនួន ០៤ មានដូចខាងក្រោម៖
១-ស្តង់ដារអន្តរជាតិ ISO ផ្នែកវិធីសាស្ត្រ សម្រាប់ធ្វើតេស្តផលិតផលធ្វើពីឈើ (ក្តារបន្ទះ) ចំនួន ១២ ស្តង់ដារមកធ្វើជាស្តង់ដារជាតិកម្ពុជា ដើម្បីផ្តល់នូវមូលដ្ឋាន និងឯកសារដល់មន្ទីរពិសោធន៍ និអង្គភាពត្រួតពិនិត្យទាំងអស់ អនុវត្តសម្រាប់ការវាយតម្លៃចរិតលក្ខណៈ គុណភាព និងសុវត្ថិភាពក្តារបន្ទះ សម្រាប់ការ ប្រើប្រាស់និងសម្រាប់សម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម ។
២-ស្តង់ដារអន្តរជាតិ ISO សម្រាប់ថ្នាំអនាម័យធ្មេញ-ការតម្រូវវិធីសាស្ត្រធ្វើតេស្ត និងការដាក់ម៉ាក និងសម្រាប់យថាប្រភេទ បំពង់បឺតប្រភេទជ័រ ប៉ូលីប្រូពីឡែន(PP) មកធ្វើជាស្តង់ដារជាតិកម្ពុជា ដើម្បីផ្តល់ ភាពងាយស្រួលដល់អង្គភាពអនុវត្ត និងសន្និដ្ឋានលើចរិរលក្ខណៈ រួមទាំងគុណភាព និងសុវត្ថិភាព ជាពិសេសការវាយតម្លៃលើប្រភេទ បរិមាណ និងកម្រិតអនុញ្ញាតសារធាតុគីមី ដែលប្រើប្រាស់ក្នុងវត្ថុធាតុដើម ព័ណ៌ សារធាតុបង្ករ សម្រាប់ផលិតផលទាំងពីរខាងលើ ។
៣-ស្តង់ដារអន្តរជាតិ IEC សម្រាប់បរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន ចំនួន ២២ ស្តង់ដារ មកធ្វើជាស្តង់ដារជាតិរបស់កម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពវាយតម្លៃទាំងអស់ ធ្វើការត្រួតពិនិត្យ វាយតម្លៃ គុណភាព និងសុវត្ថិភាពបរិក្ខាខាងលើ ក្នុងទិសដៅការពារអ្នកប្រើប្រាស់ ហានិភ័យ និងបរិស្ថាន ដែលបង្កដោយបរិក្ខាទាំងនោះ ។
៤-ស្តង់ដារអន្តរជាតិ ISO សម្រាប់ឥដ្ឋការ៉ូសេរ៉ាមិច និងបេតុង ចំនួន ០៣ ស្តង់ដារ មកធ្វើជាស្តង់ដារជាតិរបស់កម្ពុជា ដើម្បីឲ្យក្រុមហ៊ុនផលិតនាំចូល និងអង្គភាពត្រួតពិនិត្យទាំងអស់យល់ដឹពីប្រភេទ ចំណាត់ថ្នាក់ សារធាតុផ្សំ ការតម្រូវសម្រាប់គុណភាព និងសុវត្ថិភាពផលិតផលខាងលើ និងនីតិវិធីវាយតម្លៃភាពអនុលោម ក្នុងទិសដៅការពារអ្នកប្រើប្រាស់ ហានិភ័យសង្គម និងបរិស្ថានដែលបង្កដោយផលិតផលដែល មិនមានគុណភាព និងសុវត្ថិភាព ។ ដោយឡែក បន្ថែមលើការអនុម័តទទួលយកស្តង់ដារអន្តរជាតិ ISO និង IEC អង្កប្រជុំក្រុមប្រឹក្សាជាតិ និងពិនិត្យផងដែរអំពីលទ្ធភាពនៃការដាក់បទបញ្ញត្តិបច្ចេកទេសសម្រាប់ការបញ្ចូលសារធាតុអ៊ីយ៉ូដ ទៅក្នុងអំបិល ផ្អែកតាមលទ្ធផលនៃការសិក្សា របស់ក្រសួងផែនការអំពីកង្វះជាតិអ៊ីយ៉ូដ និងជំងឺនានាដែលកើតមានឡើងដោយសារកង្វះជាតិអីយ៉ូដ ជាពិសេសចំពោះស្ត្រី និងកុមារតាមជនបទ និងលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ វិទ្យាស្ថានស្តង់ដារកម្ពុជាអំពីលទ្ធភាព នៃការ ផលិត និងចរាចរអំបិល ដែលមាន និងមិនមាន បញ្ចូលសាធាតុអ៊ីយ៉ូដ នៅកន្លែងផលិត ស្ងោរ និងទីផ្សារនៅតាមបណ្តាខេត្ត រាជនី ចំនួន ១០ ។ មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម ទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាស្តង់ដារជាតិ ដែលមានគណៈកម្មការបច្ចេកទេសចំនួន១០ បានខិតខំដកស្រង់ ចងក្រងយកស្តង់ដារអន្តរជាតិ មកធ្វើជាស្តង់ដារជាតិបានយ៉ាងច្រើន ពីព្រោះស្តង់ដារទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ដោយផលិតករ អាជីវករ អង្គភាពធ្វើតេស្ត និងអង្គភាពពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាពសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់ សង្គម និងបរិស្ថាន ក៏ដូចជាជម្រុញដល់ពាណិជ្ជកម្មនាំចេញ និង ឧត្តមភាពប្រកួតប្រជែងផងដែរ ។ ទាក់ទង និងបទបញ្ញត្តិបច្ចេកទេសសម្រាប់ការ បញ្ជូលជាតិអ៊ីយ៉ូដនៅក្នុងអំបិល ឯកឧត្តម ទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ បានណែនាំឲ្យលេខាធិការដ្ឋាន និងគណៈកម្មការបច្ចេកទេសពន្លឿនការធ្វើស្តង់ដារអំបិលឲ្យបានឆាប់ ពីព្រោះអំបិលមានអត្ថប្រយោជន៍ណាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងវិស័យឧស្សាហកម្ម ជាពិសេស អំបិលដែលត្រូវប្រើជាគ្រឿងផ្សំសម្រាប់បរិភោគ គឺត្រូវតែបញ្ចូលជាតិអ៊ីយ៉ូដ ជាដាច់ខាត ពីព្រោះដើម្បីលើកកំពស់សុខភាព និងសំខាន់ជួយដល់ការពង្រឹងសតិបញ្ញារបស់កុមារ ដែលភាគច្រើន រស់នៅតាមទីជនបទ មានកង្វះខាតជាតិអ៊ីយ៉ូដ ក្នុងចំណីអាហារ ។