ឯកឧត្តមបណ្ឌិត ថោង ខុន អំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញទៅទស្សនាប្រាសាទសំបូរព្រៃគុក សូមមេត្តាជួយទិញផលិតផលរបស់សហគមន៏ទេសចរណ៍


ឯកឧត្តមបណ្ឌិត ថោង ខុន ៖ ខ្ញុំសូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញទៅទស្សនាប្រាសាទសំបូរព្រៃគុកដែលជាសម្បត្តិបីតិកភណ្ឌពិភពលោក សូមមេត្តាជួយទិញផលិតផលរបស់សហគមន៏ទេសចរណ៍នៅទីនោះ មានគ្រាប់ស្វាយចន្ទី ទឹកសណ្តែក ផលិតផលអំពីសូត្រ ផ្តៅ រំពាក់ ។ល។ ផលិតផលទាំងនោះ សុទ្ធតែបានផលិត ទៅតាមស្តង់ដារជាតិ ស្តង់ដារអន្តរជាតិ ប្រកបដោយគុណភាព មានអនាម័យល្អ។ ការជួយទិញផលិផល របស់សហគមន័ គឺពិតជាបានចូលរួមចំណែកយា៉ងសំខាន់ដល់ការអភិរក្សសម្បត្តិបីតិកភណ្ឌវប្បធម៌ និងធម្មជាតិ នៅទីនោះ និងជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសហគមន៏ ជួយដល់ការកាត់បន្ថយចំណាកស្រុក។
សហគមន៏ទេសចរណ៏សំបូរព្រៃគុកនិង មជ្ឈមណ្ឌលលក់ទំនិញរបស់សហគមន៏ ត្រូវបានរៀបចំឡើងនិងដាក់អោយដំណើរការ នៅឆ្នាំ២០១៤ ក្រោមកិច្ចសហការណ៍ រវាងក្រសួងទេចរណ៍និងធានាគារអភិវឌ្ឍន៍ អាស៊ី ADB ក្នុងក្របខ័ណ្ឌជំនួយសំរាប់កាត់បន្ថយភាពក្រីក្រតាមរយះវិស័យទេសចរណ៍។