រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរ ខួបលើកទី៤៤ នៃទិវាជ័យជំនះ៧មករា និងឆ្លងឆ្នាំសកល


(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើទី៤៤ នៃទិវាជាតិជ័យជំនះ ៧មករា និងពិធីឆ្លងឆ្នាំសកល ២០២២ ឈានចូល២០២៣ ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅលើបុរី វប្បធម៌កោះសំពៅមាស ក្រុងពោធិ៍សាត់។

បើតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបញ្ជាក់ថា ក៏នឹងមានកម្មវិធីកម្សាន្ដសប្បាយជាច្រើន ដែលរដ្ឋបាលខេត្តបានត្រៀម លក្ខណៈរៀបចំដូចជា ការសម្តែងរបាំប្រពៃណី, ការប្រគុំតន្ត្រីសម័យ, ការចាក់បញ្ចាំងខ្សែភាពយន្ត និងការបាញ់ កាំជ្រួចអបអរសាទរឆ្លងឆ្នាំ៕