ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង


ស្វាយរៀង ៖ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង មានប្រារព្ធពិធីចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងពិធីនេះលោក ខៀវ សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀងថ្មី ក៏បានធ្វើការប្ដេជ្ញាចិត្ត ខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមកំណែទម្រង់ថ្មីរបស់ក្រសួងផងដែរ។