ឯកឧត្តមវេជ្ជ. សុះ មុះសិន និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២២-២០២៣ និងប្រគល់សម្ភារ:សិក្សាដល់សិស្សានុសិស្សចំនួន៩០នាក់នៅមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា


កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណចលនាសាសនិកឥស្លាមកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២២-២០២៣ និងផ្ដល់រង្វាន់ជ័យលាភី ព្រមទាំងចែកឯកសណ្ឋាន សម្ភារ:សិក្សាដល់សិស្សានុសិស្សចំនួន៩០នាក់។ ពិធីនេះធ្វើឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឯកឧត្តមវេជ្ជ. ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក លោកស្រីនាយក និងបុគ្គលិក តួនៗ។ ក្នុងឳកាសនោះដែរ ឯកឧត្តមវេជ្ជ.សុះ មុះសិន ក៏បានលើកទឹកចិត្ត និងណែនាំដល់ក្មួយៗកុមារកំព្រាទាំអស់អោយចេះតស៊ូ អត់ធ្មត់ នូវរាល់ការលំបាក ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីមានអនាគតល្អ និងជាយុវជនល្អទៅថ្ងៃអនាគត ជាពិសេសក្មួយៗត្រូវយកគម្រូតាមបងៗ ពូៗ ជំនាន់មុន ដែលបានតស៊ូរាល់ការលំបាក ដើម្បីអនាគតខ្លួន គ្រួសារ និងសង្គមជាតិ ដោយបានចាកចោលស្រុកកំណើតទៅសិក្សានៅក្រៅប្រទេស ដូចជាប្រទេសអារ៉ាប់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហើយបច្ចុប្បន្ននេះអ្នកខ្លះក្លាយជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្នុងក្រសួងងស្ថាប័ននានានិងជាគ្រូបង្រៀនផងដែរ ជាពិសេសឯកឧត្តមបានណែនាំក្មួយៗត្រូវចេះថែរក្សាសុខភាព ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្ដាក់ការរីករាលដាល់នៃជំងឺកូវីដ-១៩ ដោយត្រូវគោរពតាមវិធានការសុខាភិបាលដោយ រស់នៅរក្សាគម្លាត លាងដៃអោយបានញឹកញាប់ នឹងសាប៊ូ អាល់កុល។
គួរបញ្ជាក់ផងដែរថាចាប់តាំងពីឆ្នាំ២០០៧មក មជ្ឈមណ្ឌលបានបើកដំណើរការអស់រយៈពេលជា១៥ឆ្នាំមកហើយ ហើយក៏បាន និងកំពុងចិញ្ជឹម ថែទាំងកុមារប្រមាណជា៦០០នាក់ ដែលក្នុងនោះមួយចំនួនបានរៀនចប់នៅតាមសាកលវិទ្យាល័យនានា ដោយបានចូលបម្រើការការងារជា មន្ត្រីរាជាការតាមស្ថាប័ននានា ក្រុមហ៊ុនឯកជន មន្ទីរពេទ្យជាដើម ជាពិសេសបានក្លាយជាអ្នកជំនួញ និងបានទៅសិក្សានៅក្រៅប្រទេសផងដែរ។
បន្ទាប់មកឯកឧត្តម និងលោកជំទាវ ព្រមទាំងគណៈអធិបតីយបានអញ្ជើញផ្តល់
ប័ណ្ណសរសើរ និងរង្វាន់ជូនសិស្សជ័យលាភី និងចែកឯកសណ្ឋាន ព្រមទាំងសម្ភរៈសិក្សាដល់ក្មួយៗកុមារកំព្រាចំនួន៩០នាក់ ដែលម្នាក់ៗទទួលបាន
– ឯកសណ្ឋានសិស្សមួយសម្រាប់
– ស្បែកជើងម្នាក់ និងស្រោមជើងម្នាក់មួយគូ
– កាតាបសិស្ស១
– សម្ភារៈសិក្សារួមមាន សៀវភៅ១៥ក្បាល ប៊ិច២ដើម ខ្មៅដៃ១ដើម បន្ទាត់មួយដើម ដោយអំណោយទាំងនេះសរុបជាទឹកប្រាក់ចំនួន ២,៤១៧ដុល្លាអាមេរិក។