នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី៨ ព្រឹទ្ធសភា) បានអញ្ជើញដឹកនាំគណៈប្រតិភូគណៈកម្មការ ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាសរុប២០គ្រួសារ នៅតាមខ្នងផ្ទះ ដែលរស់ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។