ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ជួបពិភាក្សាជាមួយលោកជំទាវ ឯកអគ្គរាជទូត ប្រចាំប្រទេសកម្ពុជា


ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមា បានជួបជាមួយលោកជំទាវ ឯកអគ្គរាជទូត ប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សានូវកម្មវិធីអភិវឌ្ឍន៍ ក្នុងខេត្តសៀមរាប ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី។

ក្នុងពិភាក្សានេះ លោជំទាវអេនជេលឡា ខកខឺរ៉េន ឯកអគ្គរាជទូត អូស្រ្តាលី ប្រចាំកម្ពុជា មានប្រសាន៍ថា លោកជំទាវមានមោទនៈភាពយ៉ាងខ្លាំងដែលរដ្ឋាភិបាលយើងទាំងពីរមានទំនាក់ទំនងដ៏យូរអង្វែងនិងរឹងមាំ ក្នុងការស្វែងរកសន្តិភាព និងកិច្ចការងារអភិវឌ្ឍរបស់រដ្ឋាភិបាលអូស្ត្រាលី ។ លោកជំទាវបានបន្តថា ក្នុងដំណើរទស្សកិច្ចមកកាន់ខេត្តសៀមរាបនាពេលនេះ មានគោលបំណងស្វែងយល់ និងចុះពិនិត្យដោយផ្ទាល់ក្នុងកិច្ចការអភិវឌ្ឍគម្រោងជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីក្នុងខេត្តសៀមរាប និងចុះពិនិត្យលើកការជួលជុលផ្លូវជនបទ២ខ្សែរឡើងវិញក្រោមជំនួយគម្រោងរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលបានខូចខាតដោយសារទឹកជំនន់កាលពីឆ្នាំ២០១១ ២០១២។ ហើយក្នុងខេត្តសៀមរាបផ្ទាល់នេះរដ្ឋាភិបាលអូស្ត្រាលីមានគម្រោងជួសជុល ស្ដារឡើងវិញ និងកែលំអរផ្លូវខេត្តសរុប១៧គីឡូម៉ែត្រ និងផ្លូវជនបទ៣ខ្សែរ មានប្រវែង៥៧,៥គីឡូម៉ែត្រ ក៏ដូចជាកសាងនូវទំនប់ទឹកផងដែរ។ ហើយគម្រោងបន្ទាប់ គឺកំណាត់ផ្លូវFR7ជាការកែលំអរផ្លូវក្រោមគម្រោងស្ដារឡើងវិញនូវផ្លូវលំជនបទដែលទឹកប្រាក់សរុបជាង២២.៨លានដុល្លារ ផ្លូវទាំងនេះសរុបប្រមាណ១២២គីឡូម៉េត្រគឺត្រូវកែលំអរដោយចាក់កៅស៊ូពីរជាន់នឹងត្រូវអភិវឌ្ឍក្នុងឆ្នាំ២០១៧ ២០១៨នេះ។ ក្រៅពីគម្រោងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ គម្រោងជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីក៏មានគម្រោងលើវិស័យសុខាភិបាល និងវិស័យអប់រំផងដែរ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលប្រទេសអូស្រ្តាលី ក្នុងកិច្ចការងារជួយស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា និងគម្រោងអភិវឌ្ឍផ្សេងៗស្ទើរគ្រប់វិស័យ ទាំងវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យផ្សេងៗជាច្រើនជាតិ ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី បានធ្វើអោយប្រជាជនក្នុងខេត្តសៀមរាបទទួលបានផលប្រយោជន៍យ៉ាងច្រើន។