ឯកឧត្តម ឃួង ស្រេង ជួបសម្ដែងការគួរសមជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា


នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារពង្រឹងចំណងមិត្តភាពជាមួយរាជធានីភ្នំពេញ ទាំងផ្នែកវិនិយោគ ផ្នែកទេសចរណ៍ និងផ្នែកសន្តិសុខនៃប្រជាជន និងថ្នាក់ដឹកនាំនៃប្រទេសទាំង២។