រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៣ ខែសីហា នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា មានរៀបចំជំនួបពិភាក្សាការងារជាមួយតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អំពីកិច្ចសហប្រតិបត្តិការវិស័យអប់រំកាយ និងកីឡា ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
ការពិភាក្សានេះផ្ដោតទៅលើការនាំយកកីឡាក្ដារស្គីបន្ទះ មកជូន យុវជនកម្ពុជា ដែលនឹងមានការសម្ដែងបច្ចេកទេស នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ នៅសួនច្បារវត្តបទុម ។
ជំនួបពិភាក្សាការងារជាមួយតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អំពីកិច្ចសហប្រតិបត្តិការវិស័យអប់រំកាយ និងកីឡា
