ឯកឧត្តម ហួត ហាក់ អញ្ជើញដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប គោរពវិញ្ញាណក្ខន្ធឧបាសក ឡាយ ផាលី (ហៅតាវ)


ល្ងាចថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្នុងនាម ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប រួមជាមួយ ឯកឧត្តមអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប បាននាំយកសាររំលែកទុក្ខ និងបច្ច័យ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ឧបាសក ឡាយ ផាលី (ហៅតាវ) ត្រូវជាឳពុកបង្កើត ឯកឧត្តម ឡាយ សៅសុខគន្ធា នៅ គេហដ្ឋានប្រារព្ធពិធីក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ៕