នារសៀលថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជួបសំណេះសំណាលជាមួយសកម្មជន និងយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ពិធីនេះ មានការចូលរួមពី ប្រធាន អនុប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំត្រពាំងផ្លុង និងក្រុមការងារថ្នាក់ស្រុក-ឃុំ មេភូមិ យុវជនភូមិ-ឃុំ និងប្រជាការពារ។
ជាមួយនឹងការសំណោះសំណាល និងការប្រគល់សេចក្តីសម្រេចកែរសម្រួលក្បាលម៉ាស៊ីនយុវជនគណបក្សឃុំ និងភូមិ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព និងក្រុមការងារក៏បានផ្តល់នូវអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមការងារយុវជនគណបក្សឃុំ ដើម្បីពង្រឹងសកម្មភាពគណបក្សក្នុងមូលដ្ឋានផងដែរ។





















