យើងខ្ញុំជាក្រុមការងារគេហទំព័រគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសខួបចម្រើនជន្មាយុ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ សូមទេវតាថែរក្សាទិសទាំង៨ ប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះសម្តេច សូមសម្តេចទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់ជំងឺឆ្លងទាំងពួង ដើម្បីបន្តចូលរួមចំណែកដឹកនាំគណបក្ស និងប្រទេសជាតិឲ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជាច្រើនបន្ថែមទៀត។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរសម្តេចទទួលបាននូវពុទ្ធព័រជ័យទាំង ៤ប្រការគឺអាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។