បន្ទាប់ពីបានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងតំណាងរោងចក្រ សហគ្រាស គណៈប្រតិភូគណៈកម្មការទី៨នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ពុំ ស៊ីចាន់ អនុប្រធានគណៈកម្មការ អមដំណើរដោយលោកជំទាវ អភិបាលរងខេត្ត មន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះទស្សនកិច្ច តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេនបាវិត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេនបាវិត ដែលស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
លោកជំទាវ ពុំ ស៊ីចាន់ អញ្ជើញចុះទស្សនកិច្ច តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេនបាវិត
