ការរៀបចំប្រព័ន្ធរំដោះទឹកបានល្អ ពន្លឿនបានការហូរចេញទឹកជន់បានឆាប់រហ័ស


រសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យទីតាំងប្រឡាយបង្ហូរទឹក និងស្ថានីយ៍បូមទឹកបឹងត្របែក ដើម្បីពន្លឿនការរៀបចំប្រឡាយនេះឱ្យបានស្អាត ងាយស្រួលស្ដាររំដោះទឹក។ ឯកឧត្តមក៏បានចុះពិនិត្យស្ថានភាពរស់នៅផ្ទាល់របស់ប្រជាពលរដ្ឋតាមមាត់ប្រឡាយ និងអាងស្តុកផងដែរ ហើយបានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវទប់ស្កាត់ឱ្យបាននូវការរំលោភបំពាន សាងសង់សំណង់ថ្មីៗបន្ថែមទៀតចូលបឹង ប្រឡាយ ដែលជាហេតុនាំឱ្យមានការពិបាកដោះស្រាយ និងបញ្ហាទៅថ្ងៃមុខ៕