ឯកឧត្តម ឯក សំអុល ជួបសំណេះសំណាល ជាមួយបងប្អូននារី​ដែល​បំរើការងារ​​នៅ​​បណ្តាស្ថាប័ន​ជុំវិញ​គណៈកម្មាធិការកណ្តាល ដើម្បី​ប្រារព្ធខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ” «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»


នៅវិមាន៧មករា ៖ ព្រឹកថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣​ គណៈកម្មាធិការគណបក្សស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល បានរៀបចំពីធីសំណេះសំណាល ជាមួយបងប្អូននារីដែលបំរើការងារនៅបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍, ប្រធានគណៈកម្មាធិការត្រួតពិនិត្យ និងជាប្រធានគណៈកម្មាធិការគណបក្សស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល ដើម្បី​ប្រារព្ធខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ” «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»