សម្ដេចតេជោ អញ្ជើញដល់អាកាសយាន្តដ្ឋានអន្តរជាតិហាណេដា ទីក្រុងតូក្យូ ប្រទេជប៉ុន


ថ្ងៃទី៦ សីហា, ២០១៧នៅម៉ោង១៨.០០នាទីល្ងាចម៉ោង​នៅប្រទេសជប៉ុន ត្រូវនឹងម៉ោង១៦.០០នាទីម៉ោងនៅកម្ពុជា ថ្ងៃទី០៦ សីហា ២០១៧ នេះ សម្ដេចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា បានដឹក​នាំគណ​ប្រតិភូជាន់​ខ្ពស់អញ្ជើញដល់​អាកាសយាន្តដ្ឋាន​អន្តរជាតិហាណេដា ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយសុវត្ថិភាព បន្ទាប់ពីបាន​ឈប់សម្រាក នៅ ទីក្រុង​ក្វាងចូវ ប្រទេសចិន អស់រយះពេល១​ម៉ោង និងហោះហើរ​បន្តពី​អាកាស​យានដ្ឋាន​ទីក្រុងក្វាងចូវ ប្រទេសចិន មកកាន់​ទីក្រុងតូក្យូ ប្រទេសជប៉ុ​នដែល​ប្រើរយៈពេល​ប្រមាណជា​ង៥​ម៉ោង​បន្ថែម​ទៀត។