សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនិស្សិតខ្មែរសិក្សានៅប្រទេសជប៉ុន


នាល្ងាចថ្ងៃទី ០៦ ខែសីហា ២០១៧នេះ បន្ទាប់ពីបានអញ្ជើញមកដល់ប្រទេសជប៉ុនប្រកបដោយ សុវត្ថិភាពហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតខ្មែរជាង ២៥០នាក់ ក្នុងនោះរួមមានក្រុមគ្រួសារ និស្សិតមកពីទីក្រុងផ្សេងៗនៃប្រទេសជប៉ុន។ សម្តេចតេជោ បានកោតសរសើរ និងផ្តាំផ្ញើដល់និស្សិត និងកម្មសិក្សាការីទាំងអស់ ត្រូវខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង ចំណេះធ្វើ ជាពិសេសជំនាញបច្ចេក វិជ្ជាដើម្បីយកទៅបំរើប្រទេសជាតិ។

នៅក្នុងជំនួបសំណេះសំណាលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្ញើចសរសើរដល់និស្សិតខ្មែរទាំង អស់ដែលមានឱកាសបានមកសិក្សានៅក្នុងប្រទេសជប៉ុន ហើយបានធ្វើដំណើរមកពីទីក្រុងឆ្ងាយៗ ដែលខ្លះបានធ្វើដំណើរតាមយន្តហោះ រថភ្លើង និងរថយន្តក្រុងមកជួបសម្តេចដោយផ្ទាល់។ នេះគឺបាន បង្ហាញអោឃើញពីការគោរព ស្រឡាញ់ដឹងគុណប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចជាកាលតែង តែយកចិត្តទុកដាក់ចំពោះក្មួយៗនិស្សិត ដែលកំពុងសិក្សានៅជប៉ុន ក៏ដូចជាប្រទេសដទៃៗទៀតដែរ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានកោតសរសើរដល់យុវជន ដែលបានកើតក្នុងសម័យសន្តិភាព គឺកើតមកឃើញតែការអភិវឌ្ឍរួមមានផ្លូវថ្នល់ រថយន្ត កង់ ម៉ូតូ ទូរស័ព្ទដៃទំនើបៗ និងមានឱកាសទូលំ ទូលាយ ក្នុងការសិក្សាទាំង នៅក្នុងនិងក្រៅប្រទេស មិនដូចការលើកឡើងរបស់គណបក្សប្រឆាំង ដែលមិនដែលទទួលស្គាល់ការពិតអំពីប្រភពនៃការរស់រានឡើងវិញនៃប្រជាពលរដ្ឋកម្ពុជា ក្នុងនោះរួម ទាំងការរីកចម្រើនក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណ បក្សប្រជាជនកម្ពុជា។

សម្តេចតេជោបានរំលឹកពីរទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ជប៉ុន ដែលកាលពីរឆ្នាំ១៩៥៧ គឺមាន មន្ត្រីការទូតជប៉ុនដែលត្រូវជាជីតារបស់នាយករដ្ឋមន្ត្រី Shinzo Abe សព្វថ្ងៃ ដែលបានមក ធ្វើទស្សនៈ កិច្ចនៅកម្ពុជាខណៈពេលនោះ សម្តេចតេជោ ទើបតែមានអាយុ ៥ឆ្នាំប៉ុណ្ណោះ ។ នៅក្នុងដំណើរទស្សនៈ កិច្ចផ្លូវការរបស់សម្តេចតេជោពេលនេះគឺដើម្បីរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង ប្រទេសទាំងពីរអោយកាន់តែស្អិតរមួត និងដើម្បីជំរុញនិងបង្កើនទំហំពាណិជ្ជកម្មអោយកាន់តែខ្លាំង ឡើង។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុនកាលពីឆ្នាំ២០១៦គឺមានប្រមាណ ១,៣៥៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញចំនួន៨២៧លានដុល្លារ ឯការនាំចូលពីជប៉ុនគឺ ៥២៨លានដុល្លារ។ សព្វថ្ងៃនេះ មានក្រុមហ៊ុនវិនិយោគជប៉ុនជាច្រើនកំពុងចាប់អារម្មណ៍វិនិយោគក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានជំរុញអោយមានការវិនិយោគលើវិស័យឧស្សាហកម្មកែឆ្នៃអោយបានច្រើនដែលបង្កើតការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិកាន់តែខ្ពស់។

នៅក្នុងដំណើរទស្សនកិច្ច៣ថ្ងៃនេះ សម្តេចតេជោ នឹងជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្រ្តី Shinzo Abe ហើយនឹងចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២ដែលមានទឹកប្រាក់ប្រមាណជាង ២៤០លានដុល្លារ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនឹងពិភាក្សាអំពីគំរោងសាងសង់ផ្លូវរថភ្លើងលើអា កាសពីរាជធានីភ្នំពេញឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានទឹកប្រាក់ប្រមាណ ៨០០ លានដុល្លារ ដែលគ្រោងនឹងស្នើនៅក្នុងជំនួបនេះដែរ។

មុននឹងបញ្ចាប់ពិធីសំណេះសំណាលកាលពីល្ងាចមិញនេះ សម្តេចតេជោ ហ៊ុន សែន បានឧបថត្ថម្ភ ថវិកា លើកទឹកចិត្តដល់ និស្សិតទាំងអស់ដែលបានមកចូលរួម ហើយសម្តេចតេជោ បានជូនពរអោយក្មួយៗ ទទួលបានជោគជ័យក្នុងការសិក្សាទាំងអស់គ្នានៅក្នុងប្រទេសជប៉ុន៕