ឯកឧត្តមឈួរ ច័ន្ទឌឿន និងឯកឧត្តមហ៊ី ណាត អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ទំនប់ទឹក ទួលអំពិលផ្សារក្រោម


កំពង់ឆ្នាំងៈនៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរដោយឯកឧត្តមហ៊ី ណាតអភិបាលរងខេត្តនិងប្រធានអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ទំនប់ទឹក ទួលអំពិលផ្សារក្រោម ផ្លូវក្នុងក្រុង និង ការរៀបចំភ្លើងបំភ្លឺក្នុងក្រុងកំពង់ឆ្នាំង។
ឯកឧត្តមបានបញ្ជាក់អោយដឹងថាៈការចុះពិនិត្យស្ថានភាពទឹកនេះដោយសារប៉ុន្មានថ្ងៃនេះភ្លៀងបានធ្លាក់ជាប់ជាប្រចាំ ធ្វើអោយស្ថានភាពទឹកឡើងខ្ពស់ជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នាឯកឧត្តមក៏បានជំរុញអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋជាប់ជាប្រចាំជាពិសេសប្រជាពលរដ្ឋរស់នៅតាមដងទន្លេរអោយមានការប្រុងប្រយ័ត្នជាពិសេសកុមារតូចៗនិង សំខាន់ត្រៀមអាងស្តុបទឹកសំរាប់បង្កបង្កើនផលនៅរដូវប្រាំង។ចំពោះ ផ្លូវមួយចំនួនរងនៅការខូចខាតត្រូវបន្តជួសជុលឡើងវិញនិងការរៀបចំភ្លើងក្នុងក្រុងអោយមានសោភ័ណនិងងាយស្រួលក្នុងការធ្វើចរាចរណ៍ប្រជាពលរដ្ឋនិងសិស្សចេញពីរៀនធ្វើចរាចរណ៍ដោយគ្មានការព្រួយបារម្មណ៍។