ថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៣ ឯកឧត្តមសុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយ ចំនួន២៦០គ្រួសារ សម្រាប់ខែបួសរ៉ម៉ាឌន នៅក្នុងស្រុកបារាយណ៏ ខេត្តកំពង់ធំ ។
ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ យុវជន សសយក និងយុវជនក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា និងថ្នាក់ដឹកនាំនិងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
ឯកឧត្តម សុះ មុះសិន បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកក្របាទក្រហមកម្ពុជា ជូនចំពោះអុំ ពូមីង បងប្អូនប្រជាពលរដ្ឋពីចំងាយផងដែរ។
ឯកឧត្តម បានអំពាវនាវដល់អង្គពិធីទាំងអស់ ឲ្យបន្តបោះឆ្នោតជូនសម្តេចតេជោនាយករដ្ឋមន្រ្តីបន្តទៀត ដែលតែងតែងរួមសុខរួមទុក្ខ ជាមួយបងប្អូន មិនថាបងប្អូនស្ថិតនៅក្នុងស្ថានភាពបែបណា រាជរដ្ឋាភិបាល មិនទុកបងប្អូនចោលនោះទេ។
ឯកឧត្តម បានបញ្ជាក់ដែរថា «យើងរួមសុខរួមទុក្ខជាមួយគ្នា ហើយរាជរដ្ឋាភិបាលតែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ»។
សូមជម្រាបជូនដែរថា អំណោយ បានផ្ដល់ជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ១៤គីឡូក្រាម, មី១០កញ្ចប់ ស្ករស០១គីឡូក្រាម ទឹកដោះគោ០២កំបុ័ង និងមីឡូ០១ដប ។
ក្រោមកិច្ចសហការអង្គការមូលស្លិមហេលហ្វិន និងសមគមនិស្សិតមុស្លិមកម្ពុជា ។