អបអរសាទរកីឡាករកម្ពុជាទទួលបានមេដាយមាសវ៉ូវីណាម 2017


 

នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ ឡាការិនីកម្ពុជាដែលទទួលបានជ័យជំនះ នៃការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) បានមកដល់កម្ពុជាហើយ ជាមួយនឹងការរៀបចំជាក្បួនដង្ហែរ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកក្រុមកីឡាករ កីម្ពុជា ។ សូមជំរាបថា កម្ពុជាបានឈ្នះមេដាយសរុបរហូតដល់ទៅ២២គ្រឿង (មាស៤ ប្រាក់៩ និងសំរឹទ្ធ៩) បានធ្វើឲ្យអត្តពលិកកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ(៣) ក្នុងចំណោម៤៥ប្រទេសដែលចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក ឆ្នាំ២០១៧ ដែលមានឥណ្ឌាធ្វើម្ចាស់ផ្ទះ។
ការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) ត្រូវបានបញ្ចប់ជាស្ថាពរហើយនាល្ងាចថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ដែលដំណើរការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្រៅពីអាល់ហ្សេរី ជាប់លេខ២ និងម្ចាស់ក្បាច់គុន វៀតណាមជាប់លេខ១។
សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាវ៉ូវីណាម រួមទាំងគណៈកម្មាធិការអូឡាំពិកកម្ពុជាដែលបានជួយទំនុកបំរុងទាំងសម្ភារៈហ្វឹកហាត់ និងថវិកាសម្រាប់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងការចូលរួមប្រកួតលើកនេះ៕