ឯកឧត្តមវេជ្ជ. សុះ មុះសិន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន៣៣០គ្រួសារសម្រាប់ខែ បួសរ៉ម៉ាឌន នៅក្នុងស្រុកមុខកំពូលខេត្តកណ្តាល និងស្រុកកងមាស ខេត្តកំពង់ចាម


ឯកឧត្តមសុះ មុះសិន តំណាងរាស្រ្តមណ្តលខេត្តកណ្តាល និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយចំនួន១០០គ្រួសារ សម្រាប់ខែបួសរ៉ម៉ាឌន នៅក្នុងភូមិអង្គរបានទី៣ ឃុំអង្គរបាន ខេត្តកំពង់ចាម និងភូមិជ្រោយមេត្រីលើ ឃុំជ្រោយឬស្សី ស្រុកមុខកំពូល ខេត្តកណ្តាលចំនួន២៣០គ្រួសារ ។ ពិធីនេះប្រារព្ធធ្វើនៅថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៣។

ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងស្រុក តំណាងគណៈអភិបាលស្រុកយុវជន សសយក ក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា លោកមេឃុំគណៈអុីមាំស្រុក ហាកឹម តួន និងអាជ្ញាធរមូលដ្ឋានផងដែរ។

ឯកឧត្តម សុះ មុះសិន បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអុំ ពូមីង បងប្អូនប្រជាពលរដ្ឋពីចំងាយផងដែរ។

ឯកឧត្តមបានលើកឡើងថា ដូចរាល់ឆ្នាំដែរ ឆ្នាំនេះ ខែរ៉ាម៉ាឌនរបស់សាសនាឥស្លាមនឹងខិតចូលមកដល់ក្នុងពេលដ៏ខាងមុខ។ រ៉ាម៉ាឌន គឺជាខែទីប្រាំបួននៃប្រតិទិនឥស្លាម។ មនុស្សជាច្រើនយល់ថា ជនមុស្លិមគ្រាន់តែតមអាហារប៉ុណ្ណោះក្នុងខែនេះ។ តាមពិត ការតមអាហារគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ រ៉ាម៉ាឌន គឺជាខែ នៃ សេចក្ដី សុខ សន្តិភាព ជា ខែ នៃ សេចក្ដី ស្ងប់ ជា ខែ នៃ សេចក្ដី ល្អ ជា ខែ នៃ សេចក្ដី អត់ ទោស ជា ខែ នៃ សេចក្ដី មេត្តា ករុណា ជាខែដែលគម្ពីរអាល់គួរអានដ៏ពិសិដ្ឋ ត្រូវបានបញ្ចុះសម្រាប់ជនមុស្លិម វាជាខែនៃសេចក្តីសប្បុរស និងបរិច្ចាគទាន ជា ខែ នៃ ការអបអរក្នុងនាមជាជនមុស្លិម ដែល ប្រតិបត្តិ នូវ ការ អត់ធ្មត់ យើង ធ្វើ នូវ អ្វី ដែល អល់ឡោះជាម្ចាស់បាន បញ្ញត្តិ។

ឯកឧត្តមបានបន្តថា សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែរួមសុខរួមទុក្ខ ជាមួយបងប្អូន មិនថាបងប្អូនស្ថិតនៅក្នុងស្ថានកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាល មិនទុកបងប្អូនចោលនោះទេ ហើយសូមបងអុំពូ មីង បងប្អូនត្រូវតែរួមគ្នាថែរក្សាសន្តិភាព ពីព្រោះមានសន្តិភាពទើប មានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តម បានបញ្ជាក់ដែរថា «យើងរួមសុខរួមទុក្ខជាមួយគ្នា ហើយរាជរដ្ឋាភិបាលតែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ» ហើយសំណូមពរដល់អុំពូមីង បងប្អូនទាំងអស់ដែលគ្រប់អាយុ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ។

នៅក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ក៏បានលើកឡើងនូវសមិទ្ធផលធំៗមួយចំនួនគួរអោយកត់សម្គាល់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ការថែរក្សាបាននូវសុខស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីត១៩ ជាពិសេសគឺការដាក់ចេញនូវយុទ្ធសាស្រ្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលបានបង្កើតភាពសាំបានល្អ ភាពជោគជ័យយ៉ាងស្រោចយ៉ាងត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន២០២២នៅកម្ពុជា ជាពិសេសនោះ សម្តេចតេជោប្រមុខដឹកនាំ និងចូលរួមពិសារអាហារស្រាយបួសជាមួយសានិកឥស្លាមនៅកម្ពុជានាពេលខាងមុខ ។

សូមជម្រាបជូនដែរថា អំណោយ បានផ្ដល់ជូនប្រជាពលរដ្ឋចំនួន៣៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ១៥គីឡូក្រាម, មី១០កញ្ចប់ អំបិល០១គីឡូក្រាម ទឹកដោះគោ០៣កំបុ័ង និងប្រេងឆា០២ដប។