នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយ ចំនួន២៤០គ្រួសារ និងថវិកាសម្រាប់ខែបួសរ៉ម៉ាឌន ព្រមទាំងផ្តល់សូឡា កង្ហារ ខ្សែភ្លើង ប្រើប្រាស់ក្នុងវិហារ ស៊ូរ៉ាវ ចំនួន១២ ក្នុងខេត្តកំពង់ចាម ។
ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ ឡា ឡៃ រដ្ឋលេខាធិការក្រធម្មការ និងសាសនា ឯកឧត្តម កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តមវេជ្ជ. ពាស់មុស្លិម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម ស្លេះ ណាសុី ទីប្រឹក្សាក្រសួងព័ត៌មាន លោក ហាន កុសល
អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សសយក ក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា លោកគណៈអុីមាំស្រុក ហាកឹម តួន និងអាជ្ញាធរមូលដ្ឋានផងដែរ។
ឯកឧត្តម សុះ មុះសិន បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអុំ ពូមីង បងប្អូនប្រជាពលរដ្ឋពីចំងាយផងដែរ។
ឯកឧត្តមបានបន្តថា សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែរួមសុខរួមទុក្ខ ជាមួយបងប្អូន មិនថាបងប្អូនស្ថិតនៅក្នុងស្ថានកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាល មិនទុកបងប្អូនចោលនោះទេ ហើយសូមបងប្អូន អុំពូ មីង មា បងប្អូនត្រូវតែរួមគ្នាថែរក្សាសន្តិភាព ពីព្រោះមានសន្តិភាពទើប មានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តម បានបញ្ជាក់ដែរថា «យើងរួមសុខរួមទុក្ខជាមួយគ្នា ហើយរាជរដ្ឋាភិបាលតែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ» ហើយសំណូមពរដល់អុំពូមីង មា បងប្អូនទាំងអស់ដែលគ្រប់អាយុ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ។នៅក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ក៏បានលើកឡើងនូវសមិទ្ធផលធំៗមួយចំនួនគួរអោយកត់សម្គាល់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ការថែរក្សាបាននូវសុខស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីត១៩ ជាពិសេសគឺការដាក់ចេញនូវយុទ្ធសាស្រ្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលបានបង្កើតភាពសាំបានល្អ ភាពជោគជ័យយ៉ាងស្រោចយ៉ាងត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន២០២២នៅកម្ពុជា ហើយកាន់តែសំខាន់ផងនោះ នៅសល់តែ៤៨ថ្ងៃទៀតទេ កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះនៃអាស៊ានហ្គេម និងប៉ារ៉ាហ្គេម នាពេលខាងមុខនេះ ជាពិសេសនោះ សម្តេចតេជោប្រមុខដឹកនាំ និងចូលរួមពិសារអាហារស្រាយបួសសាមគ្គី ជាមួយសានិកឥស្លាមនៅកម្ពុជា នាថ្ងៃល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ។
អំណោយជាកញ្ចប់អាហារស្រាយបួសដែលបងប្អូនប្រជាពលរដ្ធនៅក្នុងភូមិទី១៣ ចំនួន២៤០គ្រួសារ និងទទួលបានក្នុង១គ្រួសារ រួមមាន÷ស្ករស ៣គីឡូក្រាម
ទឹកដោះគោ ២កំប៉ុង ទឹកក្រូច ៣លីត្រ ១ដប ប្រេងឆា ២លីត្រ គ្រាប់សាគូរ ១គីឡូក្រាម ទឹកសេរ៉ូ ១ដប សូឡា500W ចំនួន៣ឈុត និងកង្ហាល់ ២ឈុត សម្រាប់ ១ម៉ាស្ជិទ ឬ ១សូរ៉ាវ នៅក្នុងស្រុកកោះសូទិន ដែលមានចំនួន៥ភូមិ គឺភូមិទី១៣ ភូមិទី១៥ ភូមិតានង់ទី៣ ភូមិតានង់ទី៧ និងភូមិតានង់ទី១១ និងសូឡា500W ចំនួន៣ឈុត សម្រាប់១ម៉ាស្ជិទ ឬ ១សូរ៉ាវ មានចំនួន២ភូមិ គឺ ភូមិស្ពឺករ និង ភូមិអូរក្រាយ ដែលមាន២ម៉ាស្ជិទ និង៥សូរ៉ាវ ខ្សែភ្លើងលំអរម៉ាស្ជិទ នៅខែរ៉ម៉ាឌន ចំនួន១០០ម៉ែត្រ សម្រាប់ម៉ាស្ជិទ នូរ៉ុលហ៊ូរទើរ ភូមិទី១៣ និងថវិការស្រាយបួសចំនួន ១២,០០០,០០០រៀល សម្រាប់ម៉ាស្ជិទ ភូមិទី១៣ ចំណែកភូមិទី១៥ ភូមិតានង់ទី៣ ភូមិតានង់ទី៧ និងភូមិតានង់ទី១១ ក្នុង១ម៉ាស្ជិទ ទទួលបានថវិការសម្រាប់ស្រាយបួសចំនួន ៤00,000រៀល ផងដែរ ដែលថវិការទាំងនេះជាជំនួយមកពីសប្បុរសជនម៉ាឡេសុីតាមរយៈលោកលី មូសា អុីម៉ាំស្រុកកោះសូទិនផ្ទាល់ ដែលចំណាយថវិការសរុបចំនួន ២៤,៦៨០,០០០រៀល និង ២៦២០ដុល្លារផងដែរ ។