សន្និសីទលើកទី១១ ស្ដីពី មិត្តភាពប្រជាជននិងប្រជាជន អាស៊ាន-ចិន


សៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០១៧ មាន​ប្រារព្ធ​ពិធី​បើក​សន្និសីទ​លើក​ទី​១១ ស្ដី​ពី មិត្តភាព​ប្រជាជន​និង​ប្រជាជន អាស៊ាន-ចិន ដោយមាន​ការ​ចូលរួម​​ពី​បណ្ដាល​សមាគម​មិត្តភាព​អាស៊ាន និង​ចិន និង​អង្គការ​ជំនាញ ដើម្បី​ស្ដាប់​បទ​បង្ហាញ​ដោយ​សហការី ពិភាក្សា​បញ្ហា​បច្ចុប្បន្ននិង​អនាគត​ទាក់​ទង​នឹង​ព្រឹត្តិការណ៍ និង​បង្កើត​បាន​ “ទិដ្ឋភាព​ប្រជាជន​និង​ប្រជាជន​” ។​ ក្នុងឱកាស​នោះ ឯកឧត្ដម​បណ្ឌិត​ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុ​ប្រធាន​សមាគម​មិត្តភាព កម្ពុជា-ចិន បាន​ដឹកនាំ​វេទិកា​ទី​៣ និង​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​កម្មវិធី​បើក​សន្និសីទ​លើ​ប្រធាន​បទ​ស្ដី​ពី ចំណង​មិត្តភាព​យុវជន អាស៊ាន-ចិន ដើម្បី​ការពារ​សន្តិភាព និង​សហប្រតិបត្តិការ”។