សៀមរាប ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ មានប្រារព្ធពិធីបើកសន្និសីទលើកទី១១ ស្ដីពី មិត្តភាពប្រជាជននិងប្រជាជន អាស៊ាន-ចិន ដោយមានការចូលរួមពីបណ្ដាលសមាគមមិត្តភាពអាស៊ាន និងចិន និងអង្គការជំនាញ ដើម្បីស្ដាប់បទបង្ហាញដោយសហការី ពិភាក្សាបញ្ហាបច្ចុប្បន្ននិងអនាគតទាក់ទងនឹងព្រឹត្តិការណ៍ និងបង្កើតបាន “ទិដ្ឋភាពប្រជាជននិងប្រជាជន” ។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានដឹកនាំវេទិកាទី៣ និងបានថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធីបើកសន្និសីទលើប្រធានបទស្ដីពី ចំណងមិត្តភាពយុវជន អាស៊ាន-ចិន ដើម្បីការពារសន្តិភាព និងសហប្រតិបត្តិការ”។
សន្និសីទលើកទី១១ ស្ដីពី មិត្តភាពប្រជាជននិងប្រជាជន អាស៊ាន-ចិន
