ឯកឧត្តម ពេជ្រ ប៊ុនធិន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលថ្មីនៃមន្ទីរមុខងារសាធារណៈខេត្តឧត្តរមានជ័យ


នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលថ្មីនៃមន្ទីរមុខងារសាធារណៈខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ រដ្ឋលេខាធិការ អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពនានជុំវិញខេត្តជាច្រើនរូបទៀត ។