ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក ពាមល្វា សាងសង់ឡើងវិញរួចរាល់ជាស្ថាពរ


ទិដ្ឋភាពប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក ពាមល្វា ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយពេលសាងសង់ឡើងវិញរួចរាល់ជាស្ថាពរ ។
គួររំលឹកផងដែរថា ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកពាមល្វា ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការសាង់សង់ឡើងវិញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៧ ដោយមានទំហំការងារ ៖
១. សាងសង់តួទំនប់ប្រវែង ៣.០០០ ម៉ែត្រ ។
២. សាងសង់សំណង់សិល្បការតូចធំ សរុប ចំនួន ០៤ កន្លែង ។
៣. សាងសង់ផ្លូវចូលទំនប់ ០១ ខ្សែ ប្រវែង ១.០០០ ម៉ែត្រ ។
ក្រោយពេលសាងសង់រួច ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកពាមល្វា មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែវស្សា ចំនួន ១.១៧៦ ហិកតា ស្រែប្រាំង ១១០ ហិកតា ស្រែដើមរដូវ ៥០ ហិកតា និងដំណាំរួមផ្សំ ចំនួន ២០ ហិកតា ។ ក្រៅពីផ្តល់ទឹកស្រោចស្រព ប្រព័ន្ធនេះ ក៏ដើរតួនាទីកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោតផងដែរ ៕