ឯកឧត្តម សុះ មុះសិន បានអញ្ជើញចុះ សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាម នៅក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ចំនួន ១៥០គ្រួសារ


ឯកឧត្តម សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញចុះ សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាម នៅក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ចំនួន ១៥០គ្រួសារ នឹងបាននាំយកអំណោយ ១៥០កញ្ចប់ សម្រាប់ហូបបួសនៅខែរ៉ាម៉ាឌន ។ វិធីនេះប្រារព្ធធ្វើនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៣

ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីសំណាក់ លោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក សេន ស៊ុបផាអុី អភិបាលរងនៃគណៈអភិបាលស្រុកស្អាង លោក នួន សឿន ប្រធានក្រុមប្រឹក្សាឃុំស្វាយប្រទាល លោកម៉ាត់ សាលីម សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិបារ៉ែនក្រោម ព្រមទាំងតំណាងសាសនិកអ៊ីស្លាម តុ ហាកឹមតួន ផងដែរ ។ ឯកឧត្តមបានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខឲ្យបានគ្រប់ៗ គ្នា ហើយបោះជូនគណបក្សប្រជាជន ដែលជាអ្នកមានគុណធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ។

ឯកឧត្តម បានថ្លែងអំពីគុណូបក្ការៈដ៏ធំធេង
របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ។

អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន ÷
១ .អង្ករមួយ ១៥គីឡូក្រាម
២ .ទឹកដីគោ ០១កំប៉ុង
៣ .ស្ករស ០១គីឡូក្រាម
៤ .មី ១០កញ្ចប់
៥ .ប្រេងឆា ០១ដប
៦ .អំបិល ០១គីឡូក្រាម