ដំណើរការស្តារឡើងវិញ ព្រែកងួន សម្រេចការងារបានប្រមាណ ៧៩%ក្នុងស្រុកកោះធំ ខេត្តកណ្តាល


គិតត្រឹមថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៧ ខេត្តកណ្តា ដំណើរការស្តារឡើងវិញ ព្រែកងួន សម្រេចការងារបានប្រមាណ ៧៩% ហើយ ។
សូមជម្រាបជូនថា ព្រែកងួន មានទីតាំងស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំល ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការស្តារឡើងវិញ កាលពីដើមខែមីនា ឆ្នាំ ២០១៧ ដោយមានទំហំការងារ៖
– ស្តារព្រែក ប្រវែង ៤.២២០ ម៉ែត្រ ។
– សាងសង់សំណង់ទ្វារទឹក ចំនួន ០១ កន្លែង ។
– សាងសង់សំណង់លូ ចំនួន ០៣ កន្លែង ។
– សាងសង់សំណង់ដោះទឹក ចំនួន ០១ កន្លែង ។
– សាងសង់ភ្លឺព្រែកអមសងខាង ដោយក្រាលកំទេចថ្មផេះ ប្រវែង ៤.០០០ ម៉ែត្រ ។
នៅពេលបញ្ចប់ការដ្ឋាន ព្រែកងួន នឹងដើរតួនាទីជាព្រែកនាំទឹក និងដីល្បាប់ពីទន្លេបាសាក់ ទៅបម្រើឱ្យការងារបង្កបង្កើនផលលើផ្ទៃដី ចំនួន ៣៣៧ ហិកតា នៅក្នុងឃុំសំពៅពូន ។ ក្រៅពីផ្តល់ទឹកស្រោចស្រព ភ្លឺអមសងខាងព្រែក ក៏នឹងក្លាយទៅជាផ្លូវលំជនបទ បម្រើឱ្យការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ៕