នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន បានចុះសួរសុខទុក្ខអបអរសាទរស្រ្តីសម្រាលកូន ២៥គ្រួសារ និងចូលរួមរំលែកទុក្ខគ្រួសារសព ៨គ្រួសារ ក្នុងខេត្តប៉ៃលិន ព្រមទាំងបាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ ថវិកាមូលនិធិសម្តេចក្រឡាហោម ផ្តល់ជូនដល់ប្រជាពលរដ្ឋទាំង ៣៣គ្រួសារ ដោយក្នុងមួយគ្រួសារៗនូវ គ្រឿងឧបភោគ បរិភោគ សម្ភារៈទារក និងថវិកាចំនួន ២០០,០០០រៀល(ម្ភៃម៉ឺនរៀលគត់)។
ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំផ្ញើសួរសុខទុក្ខ អបអរសាទរដល់សមាជិកគ្រួសារថ្មី ជូនគ្រួសារប្រជាពលរដ្ឋទើបសម្រាលកូន និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសព នាពេលនេះ ពីសំណាក់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា។
ដោយជានិច្ចកាល គណបក្សប្រជាជនកម្ពុជា បានគិតគូយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូប តាមរយៈ អ្នកតំណាងរាស្រ្តគ្រប់មណ្ឌល និងក្រុមការងារគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានផ្ទាល់។
គួរបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង បានសាងសង់ផ្ទះជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងគ្មានលំនៅដ្ឋានស្នាក់នៅសមរម្យ ព្រមទាំងផ្តល់ជាសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកា ដល់ស្រ្តីសម្រាលកូន និងគ្រួសារសពប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ក្នុងខេត្តប៉ៃលិន ដើម្បីលើកកម្ពស់ជីវភាព សុខមាលភាពស្រ្តី-កុមារ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពប្រជាពលរដ្ឋផងដែរ។